IMG_9764

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី, M.D., M.P.H

នាយកប្រតិបត្តិ និងប្រធានមន្រ្តីវេជ្ជសាស្រ្ត

 

president

_MG_8805លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺជាវេជ្ជបណ្ឌិតជំនាញផ្នែកសុខភាពទូទៅ និងសុខភាពសាធារណៈ ។ លោកឧកញ៉ាបានទទួលការសិក្សាពីសាកលវិទ្យាល័យ California, Berkeley ទីក្រុង Berkeley សហរដ្ឋអាមេរិក ដែលជាកន្លែងលោកឧកញ៉ាបានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies ។ លោកឧកញ៉ាបានទទួលសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ បន្ទាប់មក លោកឧកញ៉ាក៏បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ដោយទទួលបានសញ្ញាបត្រ ផ្នែកវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញ វេជ្ជសាស្ត្រទូទៅ ។ លោកឧកញ៉ាក៏បានធ្វើការសិក្សាស្រាវជ្រាវផ្នែកការគ្រប់គ្រងរួមបញ្ចូលនៃជំងឺកុមារភាពជាមួយអង្គការ Partners For Development នៅម៉ារីលែន ដែលមានមូលដ្ឋាននៅស្រុកឆ្លូង ប្រទេសកម្ពុជា ។

បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបំពេញការនៅក្នុងវិស័យអប់រំអស់រយៈពេលបួនឆ្នាំ (ពីរឆ្នាំនៅសហរដ្ឋអាមេរិក) ដោយបម្រើការនៅមហាវិទ្យាល័យចំនួន ៣ មុន ពេលបង្កើតមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ដែលភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលភាសាអេអាយអាយ (Aii) និង សាលាអន្តរទ្វីបអាមេរិកាំង (AIS) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ។ មុនពេលមកដល់ប្រទេសកម្ពុជាលោកបណ្ឌិត Quach បានលះបង់ពេលវេលាស្ម័គ្រចិត្តរបស់លោកនៅក្នុងប្រទេសជាច្រើនដូចជាម៉ិចស៊ិកូ ដូមីនីក សាំងលូសៀ និងប្រទេសកម្ពុជា ។


លោក វេជ្ជបណ្ឌិត និន សុខរង្ស៊ី, M.D.

នាយកវេជ្ជសាស្ត្រ

IMG_9780Sokrangseyវេជ្ជបណ្ឌិត និន សុខរង្ស៊ី គឺជាវេជ្ជបណ្ឌិតផ្នែកជំងឺទូទៅនិង ជំងឺកុមារ លោកមានបទពិសោធន៍ការងារជាង ២០ ឆ្នាំនៅមន្ទីរពេទ្យផ្សេងៗគ្នាទាំងឯកជន និងសាធារណៈ ។ មុនពេលចូលបម្រើការងារនៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច លោកបណ្ឌិតនិន សុខរង្ស៊ី បានបម្រើការជាប្រធានផ្នែកថែទាំសុខភាពនៅមន្ទីរពេទ្យកុមារចិនរយៈពេល ៥ ឆ្នាំជាមួយមជ្ឈមណ្ឌលក្តីសង្ឃឹមភ្នំពេញរយៈពេល ៤ ឆ្នាំជាមន្រ្តីពេទ្យ និងគ្លីនិក SOS អន្តរជាតិភ្នំពេញ សម្រាប់ដប់ពីរឆ្នាំទៀត ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១១ ។

លោកបណ្ឌិតបានទទួលការសិក្សាថ្នាក់វេជ្ជបណ្ឌិតជំងឺទូទៅរបស់លោកពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃប្រទេសសកម្ពុជា។ នៅឆ្នាំ ១៩៨៨ លោកបណ្ឌិតបានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកវេជ្ជសាស្ត្រផ្នែករោគកុមារទូទៅនិងវិញ្ញាបនប័ត្រផ្នែកសម្ភពនិងរោគស្ត្រីពីវិទ្យាស្ថានវេជ្ជសាស្ត្រទូទៅនិងកុមារ នៅប្រទេសរុស្ស៊ីក្នុងឆ្នាំ ១៩៩២ ។


លោក ហុង សុង

ប្រធានគិលានុបដ្ឋាយិកា

191215039418902065

លោក ហុង សុង មានបទពិសោធន៍ការងារជាង ២៥ ឆ្នាំនៅតាមមន្ទីរពេទ្យផ្សេងៗទាំងឯកជន និង សាធារណៈ។ មុនពេលចូលបម្រើការងារនៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច លោកបានបម្រើការជា គិលានុបដ្ឋាយិកាផ្នែកវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺរបេង រយៈពេល ៧ ឆ្នាំ ជាមួយមជ្ឈមណ្ឌលក្តីសង្ឃឹមភ្នំពេញរយៈពេល ១២ ឆ្នាំ ជាគិលានុបដ្ឋាយិកាទទួលបន្ទុកផ្នែកសង្គ្រោះបន្ទាន់និង គ្លីនិកវេជ្ជសាស្រ្ត និងគ្លីនិកSOS អន្តរជាតិភ្នំពេញរយៈពេល ៣ ឆ្នាំទៀត ។

លោកហុងបានទទួលសញ្ញាបត្រគិលានុបដ្ឋាយិការបស់គាត់ពីសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៨៩ ។

 

 

 

 

 

 


លោក លី កុកលាង

ប្រធានមន្ទីរពិសោធន៍

 

kokleang

លោកលី កុកលាង មានបទពិសោធន៍ការងារជាង ១៧ ឆ្នាំនៅតាមមន្ទីរពេទ្យ គ្លីនិក និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗគ្នា។ មុនពេលចូលបម្រើការងារនៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច លោកធ្លាប់បម្រើការការជាជាជំនួយការប្រធានផ្នែកប្រតិបត្តិការ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្ររ៉ាហ្វលស៍រយៈពេល ៨ ឆ្នាំ ជាប្រធានមន្ទីរពិសោធន៍នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសុម៉ារីរ៉ាហ្វលស៍រយៈពេល ៥ ឆ្នាំ និង អ្នកបច្ចេកទេសមន្ទីរពិសោធន៍ជាមួយសមាគមសុខភាពបន្តពូជនៃប្រទេសកម្ពុជាសម្រាប់រយៈពេលមួយឆ្នាំ ។

 

លោកលី កុកលាង បានទទួលសញ្ញាប័ត្របច្ចេកទេសមន្ទីរពិសោធន៍ពីសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រនៃរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៩៧ ។