សា​លា​រៀន AIS អញ្ជើញ​វេជ្ជ​បណ្ឌិត​មក​ណែ​នាំ​ពី​សុ​វត្ថិ​ភាព​ចំ​ណី​អា​ហារ​ដល់​កុ​មារ

​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​នេះ​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ចោម​ចៅ​ ​សហការ​ជាមួយ​មជ្ឈ​មណ្ឌលសុខភាព​សិស្ស​ និ​ន​ ​សុខ​រង្សី​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​«​សុវត្ថិភាព​ចំណីអាហារ​»​ ​ដល់​សិស្សានុសិស្ស​ថ្នាក់ក្រោម​ម​ត្តេយ្យ​សិក្សា​ដល់​ថ្នាក់​ទី​៦​ ​ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​ការ​បរិភោគអាហារ​ ​ដែល​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ​ ​ទ្រទ្រង់​ចំពោះ​រាងកាយ​ ​ប្រាជ្ញា​ ​និង​ស្មារតី​។​

​លោក​ឡេង​ ​សុខ​អេង​ ​ចាងហ្វាង​ក្រោម​ម​ត្តេយ្យ ​ម​ត្តេយ្យ ​និង​បឋមសិក្សា​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ចោម​ចៅ​ ​បាន​លើកឡើង​ថា​ ​សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ចង់​ឱ្យ​កុមារ​យល់​ដឹង​ពីរ​ប​ប​អាហារ​ណា​ដែល​គួរ​ទទួលទាន​ហើយ​អាច​ជួយ​ទ្រទ្រង់​សុខភាព​និង​ខួរក្បាល​ ​និង​អាហារ​មិនគួរ​ទទួលទាន​ព្រោះ​វា​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​ក្នុង​វ័យ​ដែល​កុមារ​កំពុង​ទទួល​បាន​ការលូតលាស់​។​

​លោក​ ​បាន​និយាយ​ថា​៖​ ​«​សាលារៀន​របស់យើង​ ​ធ្វើ​កម្មវិធី​នេះ​ឡើង​ ​គឺ​ដើម្បី​ចូល​រួមចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ ​បណ្តុះបណ្តាល​ ​អប់រំ​ចំណេះ​ដឹង​ ​និង​ដើម្បី​លើក​ក​ម្ពស់​ការយល់​ដឹង​ស្តីពី​សុវត្ថិភាព​ចំណីអាហារ​ ​ជូន​ដល់​សិស្សានុសិស្ស​ដែល​ជា​ទំពាំងស្នងឫស្សី​របស់​ប្រទេសជាតិ​នា​ពេល​អនាគត​»​។​

​ចាងហ្វាង​រូប​នេះ​មើលឃើញ​ថា​ ​ប្រជាជន​មួយ​ចំនួន​តែ​ជួបប្រទះ​នឹង​បញ្ហា​សុខភាព​ច្រើន​ករណី​ ​ដែល​បញ្ហា​ទាំងអស់​នេះ​ ​គឺ​បណ្តាលមក​ការ​ទទួលទាន​របប​អាហារ​ពុំទាន់​បាន​ត្រឹមត្រូវ​ ​ពិសេស​កុមារ​តែម្តង​ ​ដែល​តម្រូវ​ឱ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​អាហារ​របស់​ពួកគេ​ ​ដើម្បី​ថែរក្សា​សុខុមាលភាព​ឱ្យ​បាន​ល្អ​តាំងពី​នៅ​ជា​កុមារភាព​។​

​នៅ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ ​នាយក​វេជ្ជសាស្ត្រ​នៃ​មជ្ឈ​មណ្ឌលសុខភាព​សិស្ស​ ​លោក​វេជ្ជបណ្ឌិត​ និ​ន​ ​សុខ​រ​ស្សី ​បាន​ណែនាំ​ឱ្យ​កុមារ​ ​បរិភោគ​អាហារូបត្ថម្ភ​ឱ្យ​បាន​ត្រឹមត្រូវ​។​

​លោក​ ​មានប្រសាសន៍​យ៉ាង​ដូច្នេះ​៖​ ​«​អាហារូបត្ថម្ភ​ ​គឺ​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​សម្រាប់​ការលូតលាស់​និង​ការ​អភិវឌ្ឍ​សុខភាព​និង​សុខុមាលភាព​ជាពិសេស​វា​ន្វើឱ្យ​យើង​កាត់បន្ថយ​នូវ​ជំងឺ​ជាច្រើន​។​ ​បើ​បរិ​បរិភោគ​មាន​សុខភាព​ល្អ​ ​គឺ​មាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​ ​ស្ថិរភាព​ថាមពល​ ​គំនិត​អារម្មណ៍​ប្រាជ្ញា​ល្អ​ ​ជួយ​រក្សា​ទម្ងន់​ដែល​មាន​សុខភាព​ល្អ​ ​និង​ជួយការ​ពារ​សុខភាព​ផ្លូវចិត្ត​ ​រួម​មាន​ ​ការ​ធ្លាក់ទឹក​ចិត្ត​ ​ការ​ថប់បារម្ភ​ ​និង​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​»​។​

​នៅ​ក្នុង​បទ​បង្ហាញ​លោក​ ​ក៏បាន​ហាមប្រាម​មិន​ឱ្យ​សិស្ស​បរិភោគអាហារ​មួយ​ចំនួន​រួម​មាន​ ​អាហារ​ដែល​ងាយ​ចំអិន​ ​ឬ​ហៅថា​ ​Fast Food​ ​ដូចជា​ប៊ឺហ្គ័​រ​ ​សេន​វ៉ិ​ច​ ​និង​ទឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ ​ងាយ​ឡើង​ទម្ងន់​ ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​។​

​សូម​ជម្រាប​ជូន​ថា​ ​យុទ្ធនាការ​សុវត្ថិភាព​ចំណីអាហារ​ដល់​កុមារ​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ចាប់ផ្ដើម​ដំបូង​ពីសា​ខា​ចោម​ចៅ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​និង​សាខា​តាកែវ​ធ្វើ​នៅ​ថ្ងៃ​ទី​៣​ ​ខណៈ​សាខា​ផ្សារ​ថ្មី​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៧​ ​កុម្ភៈ​សាខា​ចាក់​អង្រែ​នៅ​ថ្ងៃ​ទី​៩​ ​កុម្ភៈ​ ​ដោយឡែក​សាខា​ម៉ៅសេទុង​ ​ព្រមទាំង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ជ្រោយ​ចង្វា​រ​ ​សាខា​ទួល​គោក​ ​សាខា​ខេត្ត​សៀមរាប​ ​នឹង​ប្រព្រឹត្តិ​ទៅតាម​ថ្ងៃ​បន្តបន្ទាប់​៕​