ថ្ងៃ​ទី​២៩ និង​៣០ ខែ​មករា តំ​បន់​ខ្លះ​នៅ​កម្ពុជា នឹង​ចុះ​ត្រ​ជាក់​ដល់ ១៤​អង្សា​សេ

​បើ​តាម​សេចក្ដីជូនដំណឹង​ក្រសួង​ធនធាន​ទឹក​ ​បញ្ជាក់​ថា​ ​តាម​ការ​វិវត្ត​ជាក់ស្តែង​ជាបន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ​ ​នៅ​ថ្ងៃ​ទី​២​៧​ ​ដល់​ថ្ងៃ​ទី​៣​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន​ ​និង​ខ្យល់​មូសុង​ឦ​សាន្ត​ ​បន្ត​បង្កើន​ឥទ្ធិពល​ក្នុង​ក​ម្រិ​ត​ពី​បង្គួរ​ ​ទៅ​ខ្លាំង​មក​លើ​កម្ពុជា​ ​ដែល​ស្ថានភាព​បែប​នេះ​ ​នឹង​ធ្វើ​ឱ្យ​អាកាសធាតុ​បន្ត​ចុះ​ត្រជាក់​បន្ថែម​ ​ជាពិសេស​ ​នៅ​ថ្ងៃ​ទី​ ​២​៩​-​៣​០​ ​ខែ​មករា​ ​ដែល​នឹង​ធ្វើ​ឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ ​និង​តំបន់​ភាគ​ពាយព្យ​ ​ធាតុអាកាស​នឹង​ចុះ​ត្រជាក់​ខ្លាំង​ជាង​សព្វ​មួយដង​ ​ដោយ​សី​តុ​ណ្ហ​ភាព​អប្បបរមា​នៅ​បណ្តា​ខេត្ត​ទាំងនោះ​ ​អាច​ធ្លាក់ចុះ​ដល់​១​៤​-​១​៦​អង្សា​សេ​។​

​ក្រុម​អ្នកព្យាករ​ ​បន្ថែម​ថា​ ​បណ្តា​ខេត្ត​ដទៃទៀត​ ​សី​តុ​ណ្ហ​ភាព​អប្បបរមា​មាន​ពី​ ​១​៧​-​២​១​អង្សា​សេ​ ​។​ ​ចំណែក​នៅ​រាជធានី​ភ្នំពេញ​ ​សី​តុ​ណ្ហ​ភាព​អប្បបរមា​អាច​ធ្លាក់ចុះ​ដល់​ ​២​0​អង្សា​សេ​។​

​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​នៅ​ថ្ងៃ​ទី​៥​ ​ខែកុម្ភៈ​ ​សី​តុ​ណ្ហ​ភាព​នឹង​វិល​មក​ជា​ធម្មតា​វិញ​។​ ​ជាមួយគ្នា​នេះ​ ​ក្រសួង​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​ធាតុអាកាស​ចុះ​ត្រជាក់​នេះ​៕​