ក្រ​សួង​សុខា​ភិ​បាល​ហាម​ឃាត់​ការ​លក់​ផលិត​ផល ១​ប្រភេទ​ធ្​វើឱ្យ​គ្រោះ​ថ្នាក់

​បើ​តាម​ក្រសួងសុខាភិបាល​ ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​នេះ​ ​បាន​ជូន​ព័ត៌មាន​ស្ដីពី​ការស្រាវជ្រាវ​រក​ឃើញ​ផលិតផល​ឈោ្មះ ​YON​G​ ​L​I​AN​G​ (យ៉ុ​ង​ ​លាំង​) ​មាន​សារធាតុ​ឱសថ​សម័យ​ ​D​I​C​L​O​FEN​A​C ​SODIUM​ ​បន្ទាប់ពី​ក្រសួង​បាន​ទទួល​ព្រឹត្តិប័ត្រ​វិភាគ​គុណភាព​ពី​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល​ ​ដែល​បញ្ជាក់​ពី​ផលិតផល​ឈ្មោះ​ ​YON​G​ ​L​IN​G​ (យ៉ុ​ង​អាំង​) ​គ្មាន​លេខ​បញ្ជី​កា​ ​និង​មាន​សារធាតុ​ឱសថ​សម័យ​ ​D​I​C​L​O​FEN​A​C ​SODIUM​ ​ដែល​សារធាតុ​នេះ​ ​ត្រូវ​ប្រើប្រាស់​ក្នុង​ក​ម្រិ​ត​ច្បាស់លាស់​ ​មាន​រយៈ​ពេលកំណត់​ក្នុង​ការ​ប្រើ​ ​និង​មាន​ការប្រុងប្រយ័ត្ន​ ​ហើយ​មាន​បុគ្គល​មួយ​ចំនួន​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ទៀត​ផង​។​

​ជាមួយនឹង​គ្នា​នេះ​ ​ក្រសួង​ ​ក៏បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​មិន​ត្រូវ​ទិញ​ ​និង​ប្រើប្រាស់​ផលិតផល​ ​ឈ្មោះ​ ​YON​G​ ​L​I​AN​G​ (យ៉ុ​ង​ ​លាំង​) ​នេះ​ឡើយ​ ​ព្រោះ​ផលិតផល​នេះ​អាច​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ ​ឬ​ឈាន​ដល់​ការ​បាត់បង់​អាយុជីវិត​។​
​ជាង​នេះ​ទៅទៀត​បន្ទាប់ពី​ការ​ផ្សព្វផ្សាយ​សេចក្តី​ជូន​ព័ត៌មាន​ផលិតផល​ខាងលើ​នេះ​រួចហើយ​ ​បើ​សិន​មាន​ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​និង​ជន​ពាក់ព័ន្ធ​ណាមួយ​នៅតែ​បន្ត​នាំចូល​ ​ចែកចាយ​ ​ឬ​ផ្សព្វផ្សាយ​លក់​ ​ផលិតផល​ខាងលើ​នេះ​ជា​បន្ត​ទៀត​ ​នឹង​ត្រូវ​ទទួល​ទោសបញ្ញត្តិ​តាម​ច្បាប់ជាធរមាន​។​
​ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​ឃើញ​ជន​ណា​កំពុង​នាំចូល​ ​ចែកចាយ​ ​ឬ​លក់​ផលិតផល​ ​ឈ្មោះ​ ​YON​G​ ​L​I​AN​G​ (យ៉ុ​ង​ ​លាំង​) ​ខាងលើ​នេះ​ ​សូម​ប្រញាប់​ផ្តល់​ព័ត៌មាន​ ​ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​ ​នាយកដ្ឋាន​ឱសថ​ ​ចំណីអាហារ​ ​បរិក្ខារ​ពេទ្យ​ ​និង​គ្រឿងសំអាង​ ​សូម​ទំនាក់ទំនង​តាមរយៈ​លេខទូរសព្ទ​៖​ ​០​១​២​ ​៣​៥​៥​ ​១​៦​១​, ​០​១​១​ ​៥​៧​៤​ ​៧​៨​៧​, ​០​១​២​ ​៩​៨​៣​ ​៣​៣​៤​, ​០​១​៧​ ​៦​០​៦​ ​៦​៧​០​, ​០​១​៧​ ​៨​៦​៦​ ​៧​៦​០​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា​៕