ប្រធានគិលានុបដ្ឋាយិកា
លោក ហុង សុង មានបទពិសោធន៍ការងារជាង ២៥ ឆ្នាំនៅតាមមន្ទីរពេទ្យផ្សេងៗទាំងឯកជន និង សាធារណៈ។ មុនពេលចូលបម្រើការងារនៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច លោកបានបម្រើការជា គិលានុបដ្ឋាយិកាផ្នែកវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺរបេង រយៈពេល ៧ ឆ្នាំ ជាមួយមជ្ឈមណ្ឌលក្តីសង្ឃឹមភ្នំពេញរយៈពេល ១២ ឆ្នាំ ជាគិលានុបដ្ឋាយិកាទទួលបន្ទុកផ្នែកសង្គ្រោះបន្ទាន់និង គ្លីនិកវេជ្ជសាស្រ្ត និងគ្លីនិកSOS អន្តរជាតិភ្នំពេញរយៈពេល ៣ ឆ្នាំទៀត ។
លោកហុងបានទទួលសញ្ញាបត្រគិលានុបដ្ឋាយិការបស់គាត់ពីសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៨៩ ។