នាយកប្រតិបត្តិ និងប្រធានមន្រ្តីវេជ្ជសាស្រ្ត
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺជាវេជ្ជបណ្ឌិតជំនាញផ្នែកសុខភាពទូទៅ និងសុខភាពសាធារណៈ ។ អ្នកឧកញ៉ាបានទទួលការសិក្សាពីសាកលវិទ្យាល័យ California, Berkeley ទីក្រុង Berkeley សហរដ្ឋអាមេរិក ដែលជាកន្លែងលោកឧកញ៉ាបានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies ។ អ្នកឧកញ៉ាបានទទួលសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ បន្ទាប់មក អ្នកឧកញ៉ាក៏បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ដោយទទួលបានសញ្ញាបត្រ ផ្នែកវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញ វេជ្ជសាស្ត្រទូទៅ ។ អ្នកឧកញ៉ាក៏បានធ្វើការសិក្សាស្រាវជ្រាវផ្នែកការគ្រប់គ្រងរួមបញ្ចូលនៃជំងឺកុមារភាពជាមួយអង្គការ Partners For Development នៅម៉ារីលែន ដែលមានមូលដ្ឋាននៅស្រុកឆ្លូង ប្រទេសកម្ពុជា ។
បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបំពេញការនៅក្នុងវិស័យអប់រំអស់រយៈពេលបួនឆ្នាំ (ពីរឆ្នាំនៅសហរដ្ឋអាមេរិក) ដោយបម្រើការនៅមហាវិទ្យាល័យចំនួន ៣ មុន ពេលបង្កើតមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ដែលភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលភាសាអេអាយអាយ (Aii) និង សាលាអន្តរទ្វីបអាមេរិកាំង (AIS) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ។ មុនពេលមកដល់ប្រទេសកម្ពុជាលោកបណ្ឌិត Quach បានលះបង់ពេលវេលាស្ម័គ្រចិត្តរបស់លោកនៅក្នុងប្រទេសជាច្រើនដូចជាម៉ិចស៊ិកូ ដូមីនីក សាំងលូសៀ និងប្រទេសកម្ពុជា ។