ប្រធានមន្ទីរពិសោធន៍
លោកលី កុកលាង មានបទពិសោធន៍ការងារជាង ១៧ ឆ្នាំនៅតាមមន្ទីរពេទ្យ គ្លីនិក និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗគ្នា។ មុនពេលចូលបម្រើការងារនៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច លោកធ្លាប់បម្រើការការជាជាជំនួយការប្រធានផ្នែកប្រតិបត្តិការ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្ររ៉ាហ្វលស៍រយៈពេល ៨ ឆ្នាំ ជាប្រធានមន្ទីរពិសោធន៍នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសុម៉ារីរ៉ាហ្វលស៍រយៈពេល ៥ ឆ្នាំ និង អ្នកបច្ចេកទេសមន្ទីរពិសោធន៍ជាមួយសមាគមសុខភាពបន្តពូជនៃប្រទេសកម្ពុជាសម្រាប់រយៈពេលមួយឆ្នាំ ។
លោកលី កុកលាង បានទទួលសញ្ញាប័ត្របច្ចេកទេសមន្ទីរពិសោធន៍ពីសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រនៃរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៩៧ ។