អ្នក​លក់​ចំ​ណី​អា​ហារ​តាម​ផ្លូវ​ហាក់​គិត​គូរ​ពី​អនា​ម័យ​ជាង​មុន​បើ​ទោះ​ជា​តម្លៃ​នៅ​មាន​កម្រិត​នៅ​ឡើយ

លោក​ ហឿ​ង​ ហុ​ន​ ​អ្នក​លក់​បបរ​តាម​រទេះ​មួយ​រូប​ក្នុង​សង្កាត់​ចោម​ចៅ​១​ ​បាន​ប្រាប់​ ​M​JQ​T​V​ ​ថា​មុននឹង​រៀបចំ​បបរ​ ​លោក​បាន​លាង​ស​ម្អា​ត​សាច់​និង​អង្ករ​ប្រកបដោយ​អនាម័យ​ ​ព្រមទាំង​បាន​វាស់​គ្រឿងផ្សំ​តាម​ចំនួន​អង្ករ​ ​និង​សាច់​ដែល​ត្រូវ​បបរ​ ​។​ ​លោក​បន្ត​ថា​ ​ពេល​ដែល​លោក​ចាប់ផ្ដើម​ចេញ​លក់​ ​រទេះ​របស់​លោក​គឺ​ត្រូវតែ​ស្អាត​ជានិច្ច​ជាពិសេស​គឺ​កន្លែង​ដែល​ត្រូវ​ដាក់​សាច់​ ​គ្រឿង​ដែល​បាន​ច​ម្អិ​ន​ហើយ​ ​គឺ​មិន​ឱ្យ​មាន​ធូលី​ហុយ​ចូល​នោះ​ទេ​ដោយ​លោក​បាន​ធ្វើជា​ទូកញ្ចក់​រួច​ដាក់​សាច់​ក្នុង​នោះ​។​

​ក្រុម​អ្នក​លក់​ចំណីអាហារ​តាម​រទេះរុញ​ ​និង​ម៉ូតូ​សណ្ដោង​ ​ភាគច្រើន​លក់​តាមផ្លូវ​ដែល​ប្រឈម​នឹង​ដី​ហុយ​ ​និង​ផ្សែង​យានយន្ត​ផ្សេងៗ​។

​អ្នក​លក់​នំបញ្ចុក​តាម​រទេះរុញ​ម្នាក់​គឺ​អ្នកស្រី​ ​ជី​ម​ ​រី​ ​បាន​ប្រាប់​ ​M​JQ​T​V​ ​ថាបើ​ទោះ​ជា​អ្នកស្រី​មិន​មាន​ហាង​លក់​ត្រឹមត្រូវ​ ​ឬ​ធំ​ដំ​ក្តី​ ​ប៉ុន្តែ​អនាម័យ​គឺជា​អ្វី​ដែល​អ្នកស្រី​យកចិត្តទុកដាក់​ព្រោះថា​ ​រសជាតិ​សំខាន់​ម្យ៉ាង​ ​ប៉ុន្តែ​ប្រសិនបើ​ការ​ស្ល​ ​និង​ទុកដាក់​បន្លែ​សម្រាប់​ជា​ល្បោយ​នំបញ្ចុក​នោះ​មិន​មាន​អនាម័យ​នោះ​ ​គឺ​មិន​អាច​ទាក់ទាញ​អតិថិជន​បាន​យូរអង្វែង​នោះ​ទេ​។​

​បើ​តាម​អ្នកស្រី​ ​ជី​ម​ ​រី​ ​មិន​ត្រឹមតែ​លក់​នំបញ្ចុក​តាម​រទេះរុញ​ប៉ុណ្ណោះ​ទេ​ ​ជារឿយៗ​មាន​អតិថិជន​មក​ហៅ​អ្នកស្រី​ទៅ​ច​ម្អិ​ន​សម្រាប់​កម្មវិធី​ផ្សេងៗ​របស់​គេ​ទៀត​ផង​ ​ដោយ​អតិថិជន​ជឿ​ទុកចិត្ត​លើ​អនាម័យ​និង​រសជាតិ​។​

​ករណី​នេះ​ ​អ្នកជំនាញ​សុខភាព​សាធារណៈ​គឺ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​មិនមែន​មានតែ​អាហារ​ដែ​លលក់​តាម​ចិញ្ចើម​ផ្លូវ​ទេ​ដែល​ខ្វះ​អនាម័យ​ ​សូម្បីតែ​តាម​ហាង​អាហារ​មួយ​ចំនួន​ក៏​មិនបាន​យល់​ដឹង​ពី​បញ្ហា​អនាម័យ​នោះ​ដែរ​។​ ​លោក​បន្ត​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិនសូវ​ឱ្យ​តម្លៃ​ទៅលើ​អនាម័យ​។​ ​លោក​បន្ថែម​ថា​៖​«​កា​រញ៉ាំ​ចុក​ហុយ​ដីធ្លី​ ​ប្រើប្រាស់​ប្រេង​(​ប្រេង​ ​ឬ​ខ្លាញ់​ ​សម្រាប់​ច​ម្អិ​ន​)​ដែល​មិន​នាំ​ឱ្យ​សុខភាព​ល្អ​ ​នាំ​ឱ្យ​គាំងបេះដូង​ ​នាំ​ឱ្យ​ខូច​ស​សៃ​ឈាម​ ​ហើយ​ម្ហូបអាហារ​ដែល​ប្រើប្រាស់​ប្រៃ​ ​និយាយរួម​សុទ្ធតែ​បញ្ហា​ដែល​ប៉ះពាល់​ដល់​ការ​ឡើងឈាម​ ​ការ​កក​ស្ទះ​ស​សៃ​ឈាម​ ​ការ​ឡើង​ខ្លាញ់​ក្នុង​ស​សៃ​ឈាម​ ​ធ្វើ​ឱ្យ​ប៉ះទង្គិច​ទៅដល់​ទឹកនោម​ផ្អែម​ ​ប៉ះពាល់​ទៅដល់​ការ​គាំងបេះដូង​ ស្ត្រូ​ប​ ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ ​»​។​
​ករណី​នេះ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ជំរុញ​ឱ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​ចុះ​ពិនិត្យ​ជា​ឲ្យបាន​ត្រឹមត្រូវ​ ​និង​ជាប្រចាំ​៕​