លោក ម៉ម ប៊ុន​ហេង ណែ​នាំ​ឱ្យ​ពល​រដ្ឋ​បន្ត​ការ​ពារ​ជំងឺ​កូ​វីដ​-​១៩ កំ​លុង​បុណ្យ​អុំ​ទូក

​ក្នុង​សេចក្តីណែនាំ​របស់​​​ក្រសួងសុខាភិបាល​ស្តីពី​ការ​ការពារ​ការ​ចម្លង​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​ក្នុងកំលុង​ព្រះរាជ​ពិធី​បុណ្យអុំទូក​ ​បណ្តែត​ប្រទីប​ ​សំពះព្រះខែ​ ​និង​អកអំបុក​ ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ​ម៉ម​ ​ប៊ុន​ហេង​ ​បាន​អំពាវនាវ​សារ​ជាថ្មី​ ​ដល់​សារ​ធារ​ណ​ជន​ ​ក្រសួង​ពាក់ព័ន្ធ​ ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ ​និង​ប្រជាពលរដ្ឋ​ទាំងអស់​ ​បន្ត​ចូលរួម​ទប់​ស្កាត់​ការ​ចម្លង​កូ​វី​ដ​-​១​៩​ ​នៅ​ក្នុង​សហគមន៍​ដោយ​ទាំងអស់គ្នា​ត្រូវតែ​បន្ត​អនុវត្ត​តាម​ការណែនាំ​របស់​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​ ​និង​ការណែនាំ​របស់​​​ក្រសួងសុខាភិបាល​ដែល​បាន​ធ្វើជា​រឿយៗ​។​



​លោក​ ​ម៉ម​ ​ប៊ុន​ហេង​ ​បញ្ជាក់​ថា​ ​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​ ​ដោយ​ការ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​ជាពិសេស​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ​និង​ឱ្យ​បាន​គ្រប់​ៗ​គ្នា​នូវ​វិធានការ​៣​ការពារ​ (​ពាក់​ម៉ាស់​ ​លាងដៃ​ឱ្យ​ញឹកញាប់​ ​និង​រក្សា​គ​ម្លា​ត​សុវត្ថិភាព​បុគ្គល​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង​) ​និង​៣​កុំ​ (​កុំ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​ ​កុំ​ទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​ ​កុំ​ប៉ះពាល់​គ្នា​ ​កុំ​ចាប់ដៃ​គ្នា​ ​កុំ​កៀក​ស្មា​គ្នា​) ​និង​ត្រូវ​បន្ដ​អនុវត្ត​នូវ​គោលការណ៍​ណែនាំ​សំខាន់​ៗ​ ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យអុំទូក​ ​បណ្តែត​ប្រទីប​ ​និង​សំពះព្រះខែ​នេះ​។​

​បើ​ទោះ​ជា​រាជរដ្ឋាភិបាល​បាន​សម្រេច​មិន​រៀបចំ​ព្រះរាជ​ពិធី​អុំទូក​ ​បណ្ដែតប្រទីប​ ​សំពះ​ ​ព្រះខែ​ ​និង​អកអំបុក​ ​ថ្នាក់​ជាតិ​មែន​ ​ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​សម្រេច​ឱ្យ​ឈប់​សម្រាក​ក្នុង​ឱកាស​នេះ​ ​ខណៈ​ដែល​ ​ខេត្ត​ ​ក្រុង​មួយ​ចំនួន​ខ្លះ​បាន​រៀបចំ​ពិធី​បុណ្យអុំទូក​ ​ជាបន្តបន្ទាប់​ដែល​មានការ​ជួប​ប្រ​ជុំគ្នា​ក្នុង​ពិធី​នោះ​ផង​ដែរ​៕​