មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច គឺត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលលោកមានជំនាញជាវេជ្ជបណ្ឌិតផ្នែកសុខភាពទូទៅ និងសុខភាពសាធារណៈ ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានទទួលការសិក្សាមុនវេជ្ជបណ្ឌិតពីសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា ប៊ែកឡី សហរដ្ឋអាមេរិក។ លោកបានទទួលជាអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យ Massachusetts នៅ Amherst រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ បន្ទាប់មក អ្នកឧកញ៉ា វេជ្ជបណ្ឌិតក៏បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល Spartan សាលាវេជ្ជសាស្ត្រនៅ St. Lucia West Indies មានមូលដ្ឋាននៅ Santa, New Mexico ដោយទទួលបានសញ្ញាបត្រជាវេជ្ជបណ្ឌិត ផ្នែកជំនាញវេជ្ជសាស្ត្រទូទៅ។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានគេទទួល ស្គាល់ក្នុងនាមជាអ្នកផ្តល់សេវាកម្មអប់រំដែលធំជាងគេ ហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ ត្រូវបាន គេទទួលស្គាល់នូវសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌តាមរយៈមូលនីធិម៉េងលីជេ.គួចផងដែរ។ គោលបំណងសំខាន់នៃមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច គឺដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវស្តង់ដាមួយដ៏មានប្រសិទ្ធិភាពដើម្បីលើកកម្ពស់ គុណភាពឱ្យល្អប្រសើរក្នុងការផ្តល់សេវាថែទាំសុខភាពបឋម និងផ្តល់ការអប់រំផ្នែកសុខភាពប្រកបដោយភាពទូលំទូលាយ។
កម្មវិធីចាក់វ៉ាក់សាំង
ការចាក់ថ្នាំបង្ការរោគ (វ៉ាក់សាំង) គឺជាវិធីសំខាន់តែមួយគត់ ដើម្បីការពារកូនៗរបស់អ្នកពីជំងឺ។ ការចាក់វ៉ាក់សាំងកុមារ ជួយការពារការវិវត្តនៃមេរោគ និងជំងឺដែលអាចស្លាប់ ឬមិនអាចព្យាបាលបាន។
មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ផ្ដល់ជូនសេវាប្រឹក្សាលើការផ្ដល់ថ្នាំបង្ការរោគ (វ៉ាក់សាំង) ដល់កុមារមកពីគ្រប់មជ្ឈដ្ឋានដូចជា៖